តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Arthur Jackson

ភួយមួយ សម្រាប់មនុស្សគ្រប់គ្នា

ក្មេងប្រុស​ឈ្មោះ ឡាញនើស វែន ភែល(Linus Van Pelt) ដែល​មាន​ឈ្មោះ​ហៅ​ខ្លី​ថា “ឡាននើស” (Linus) ជា​តួឯក​ក្នុងសៀវ​ភៅរឿ​ងប្រឌិត ដែល​មាន​ចំណង​ជើង​ថា សណ្តែកដី ។ វា​មាន​ភាព​ឈ្លាវ​ឆ្លាត​ណាស់ តែ​វា​ចេះ​តែ​មាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ បាន​ជា​វា​យក​ភួយ​សុវត្ថិភាព​ដាក់​តាម​ខ្លួន​ជា​និច្ច។ រឿង​នេះ​ងាយ​យល់​ទេ ព្រោះ​ជាញឹកញាប់ យើង​ក៏មាន​ការ​ភ័យ​ខ្លាច និ​ងមាន​អារម្មណ៍​ថា ខ្វះ​សុវត្ថិ​ភាព​ផង​ដែរ។

យ៉ាង​ណា​មិញ សាវ័ក​ពេត្រុស​ធ្លាប់​បាន​ពិសោធ​នឹង​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ពេល​ដ៏​សំខាន់។ ពេលគេចាប់​ខ្លួន​ព្រះ​យេស៊ូវ លោក​ពេត្រុស​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្លាហាន ដោយ​តាម​ព្រះ​អម្ចាស់ ទៅ​ដល់​ទី​ជំនុំ​របស់​សម្តេច​សង្ឃ។ ប៉ុន្តែ ​បន្ទាប់​មក គាត់​ក៏​ចាប់​ផ្តើម​មាន​ការ​ភ័យ​ខ្លាច ដោយ​និយាយ​កុហក់ ដើម្បី​លាក់​បាំង​អត្ត​សញ្ញាណ​របស់​គាត់(​យ៉ូហាន ១៨:១៥-២៦)។ គាត់​បាន​និយាយ​ពាក្យ​សម្តី​ដ៏​អាប់​ឱន ដោយ​បដិសេធ​ព្រះ​អម្ចាស់​របស់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិនដែល​ឈប់​ស្រឡាញ់​លោក​ពេត្រុស​ឡើយ ហើយ​ទី​បំផុត​ ទ្រង់​ក៏​បាន​ស្អាង​គាត់​ឡើង​(មើល យ៉ូហាន ២១:១៥-១៩)។

ក្រោយ​មក ក្នុង​បទ​គម្ពីរ​១​ពេត្រុស ៤:៩ សាវ័ក​ពេ​ត្រុស​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សេចក្តី​ស្រឡាញ់​របស់​​អ្នក ដែលបាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេស៊ូវ។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ប្រើ​ពាក្យ “មុន​​ដំបូង​បង្អស់” ដើម្បី​និយាយ​សង្កត់​ធ្ងន់​អំពី​សារៈ​សំខា​ន់​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​ទំនាក់​ទំនង​របស់​យើង។ បន្ទាប់​មក ខគម្ពីរនេះ​បាន​លើក​ទឹក​ចិត្ត ឲ្យ​យើង “មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”។

តើ​អ្នក​ត្រូវ​ការ…

ជំនួយសម្រាប់ខ្ញុំ

អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ហើយ ដែល​ក្រុម​ចម្រៀង​ប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បាន​ធ្វើ​ជា​ព្រះ​ពរ  ដល់​ហ្វូង​មនុស្ស​ជា​ច្រើន  តាម​រយៈ​បទ​ចម្រៀង​ដំណឹង​ល្អ ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​នៃ​មនុស្ស​ទាំង​ឡាយ​មាន​ភាព​ស្រស់​ថ្លា​ឡើង​។ ឧទាហរណ៍ ​ពួក​គេ​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​ផ្អែក​ទៅ​លើ​បទ​គម្ពីរ ទំនុក​ដំកើង ១២១ ដែល​មាន​ចំណង​ជើង​ថា “ជំនួយ​សម្រាប់​ខ្ញុំ”។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១ បាន​ចែង​អំពី​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​នាំ​ឲ្យ​អ្វី​ៗ​គ្រប់​យ៉ាង​មាន​វត្ត​មាន​ឡើង​ ហើយ​ទ្រង់​ជា​ប្រភព​នៃ​ជំនួយ សម្រាប់​អ្នក​និពន្ធ​ទំនុក​មួយ​នេះ​ផង​ដែរ(ខ.១-២)។ តើ​ជំនួយ​ទាំង​នោះ មាន​អ្វី​ខ្លះ? គឺ​ ការ​មាន​លំនឹង(ខ.៣)​  ការ​មើល​ថែរ​គ្រប់​ពេល​វេលា(ខ.៣-៤) វត្ត​មាន​គង់​នៅ​ជា​មួយ និង​ការ​ការពារ​ជាប់​ជា​និច្ច(ខ.៥-៦) និង​ការ​ថែរក្សា ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​គ្រប់​យ៉ាង  នៅ​ពេល​ណា​មួយ និង​អស់​កល្ប​ជា​និច្ច​(ខ.៧-៨)។

រាស្រ្ត​របស់​ព្រះ​នៅ​គ្រប់​សម័យ​កាល បាន​ប្រកាស​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​ជំនួយ​របស់​ពួក​គេ តាម​រយៈ​បទ​ចម្រៀង​របស់​ខ្លួន ផ្អែក​ទៅ​លើ​បទ​គម្ពីរ។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ធ្លាប់​លើក​សម្លេង​ច្រៀង​ជា​មួយ​អ្នក​ដទៃ អស់​ពី​ចិត្ត នូវ​បទ​ចម្រៀង​ដែល​លោក​ឆាល វេសលី(Charles Wesley)បាន​និពន្ធ ដែល​ច្រៀង​ថា “ឱ​ព្រះ​វរ​បិតា ទូល​បង្គំ​សូម​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់  ទូល​បង្គំ​គ្មាន​ជំនួយ​អ្វី ក្រៅ​ពី​ទ្រង់។ បើ​ទ្រង់​ចេញ​ពី​ទូល​បង្គំ តើ​ទូល​បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏​បាន​ពិពណ៌នា​នៅ​ក្នុង​សំណេរ​របស់​គាត់​ផង​ដែរ​ថា “ព្រះ​នៃ​យើង ជាបន្ទាយ​ដ៏​រឹង​មាំ ជា​កំផែង​ដែល​មិន​ចេះ​រលំ ជា​ជំនួយ​ក្នុង​ពេល​ដែល​ការ​អាក្រក់​ជន់​ជោរ”។

តើ​អ្នក​មាន​អារម្មណ៍​ឯក​កោ ត្រូវ​គេ​បោះ​បង់​ចោល…

បង្កើតចិត្តដែលបម្រើអ្នកដទៃ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​កិច្ចការ “មួយទៀត” គឺ ធ្វើ​ជា​ឪពុក​ល្អ​មួយ​រូប។ មិន​យូរ​ប៉ុន្មាន ការ​ស្វាគមន៍​ពី​ភរិយា និង​កូន​ៗ​របស់​ខ្ញុំ មាន​ដូច​ជា “ប៉ា យើង​បាន​ម្ហូបអី​ញាំ​ល្ងាច​នេះ?” “សូម​ប៉ា​ដង​ទឹក​ឲ្យ​ខ្ញុំ​បន្តិច​មក?” “ប៉ា យើង​លេង​បាល់​ទាត់​បាន​អត់?”

ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​ចង់​អង្គុយ​ចុះ​ប៉ុណ្ណោះ។ ហើយ​ទោះ​បី​ជា ក្នុង​ខ្លួន​ខ្ញុំ មាន​ផ្នែក​ដែល​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ ធ្វើជា​ឪពុក​ដ៏​ល្អ​ម្នាក់​ក៏​ដោយ  ក៏​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ចង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្ញុំ មិន​ចេះ​ឈប់​នោះដែរ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​កាត​ថ្លែង​អំណរ​គុណ ដែល​ភរិយា​ខ្ញុំ​បាន​ទទួល​ពី​មនុស្ស​ម្នាក់ នៅ​ព្រះ​វិហារ។ នៅ​ក្នុង​កាត​នោះ មាន​រូប​ទឹក​មួយ​ផើង កន្សែង​ពោះ​គោ​មួយ និង​ស្បែក​ជើក​សង្រែក​ដែល​ប្រឡាក់។ នៅ​ខាង​ក្រោម មាន​ខ​គម្ពីរ លូកា ២២:២៧ ដែល​ចែង​ថា “ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”។

ខ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់ បាន​ជា​ខ្ញុំ​នឹក​ចាំ អំពី​ខគម្ពីរ​មួយ​ទៀត ដែល​ចែង​ថា ទ្រង់​បាន​យាង​មក  ដើម្បី​ស្វែង​រក និង​បម្រើ​គេ(លូកា ១៩:១០)។ បើ​សិន​ជា​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​កិច្ច​ការ​ដ៏​កខ្វក់​សម្រាប់​ពួក​សាវ័ក​របស់​ទ្រង់ ដូច​ជា​ការ​លាង​ជម្រះ​ជើង​ដ៏​គគ្រិច​របស់​ពួក​គេ(យ៉ូហាន ១៣:១-១៧) នោះ​ខ្ញុំ​ក៏​អាច​ដង​ទឹក​មួយ​កែវ​ឲ្យ​កូន​ខ្ញុំ ដោយ​គ្មាន​ការ​ត្អូញ​ត្អែរ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​នឹក​ចាំ​ថា ការ​ដែល​ក្រុ​មគ្រួសារ​ខ្ញុំ​សុំ​ឲ្យ​ខ្ញុំ​បម្រើ​ពួក​គេ គឺ​មិន​គ្រាន់​តែ​ជា កាតព្វ​កិច្ច​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ពួក​គេ​ស្គាល់…